• Slide Show 001
  • Slide Show 002
  • Slide Show 003
WELCOME TO OUR WEBSITE!

នៅការិយាល័យច្បាប់​ និងផ្តល់យោបល់ CVN Law Office and Consultants ការ​អនុវត្ត​របស់​យើង​ផ្តោត​ទៅ​លើ​ការការ​ពារ​ក្តី​ព្រហ្មទណ្ឌ​ និង​​បណ្តឹង​រដ្ឋ​ប្បវេណី​ទូទៅ​ ច្បាប់ធុរកិច្ច​ ​​ទ្រព្យ​សម្បត្តិ​ និងវិនិយោគ​។ ការ​ផ្តល់​ឲ្យ​កូន​ក្តី​នូវ​សំឡេង​​មួយ​នៅ​ក្នុង​ប្រព័ន្ធ​ច្បាប់​គឺ​ជា​​លក្ខណៈ​ទូទៅ​នៅ​ក្នុង​វិស័យ​ទាំង​នេះ​។ អ្នក​មិន​អាច​យល់​ភាព​ស្មុគ​ស្មាញ​នៃ​ច្បាប់​​​បាន​ទេ​ប្រសិន​បើ​អ្នក​មិន​មាន​ការ​បណ្តុះ​បណ្តាល​និង​បទ​ពិសោធន៍​ទូលំទូលាយ​។ ​ប៉ុន្តែ​អ្នក​អាច​ទទួល​បាន​សន្តិ​ភាព​ផ្លូវ​ចិត្ត​​ដោយ​ការ​​ស្វែង​រក​ជំនួយ​ពី​​អ្នកមាន​​វិជ្ជា​ជីវៈ​​ដែល​ប្រកប​ដោយ​បទ​ពិសោធន៍​ដូច​ជា​ការិយាល័យ​ច្បាប់ CVN Law Office and Consultants ។

 តាម​រយៈ​បទ​ពិសោធន៍​ផ្នែក​ច្បាប់​​ជាង​១៥​ឆ្នាំ​ មេធាវី ជុន វាសនា (Chun Veasna) នៅ​ការិយាល័យ​ច្បាប់ CVN Law Office ​មាន​ប្រវត្តិ​ខ្លាំង​ដែល​​សំខាន់​ណាស់​ក្នុង​ការ​​បង្កើត​គ្រឹះ​សម្រាប់​ជោគ​ជ័យ​។ លោក​ទទួល​បាន​កេរ្តិ៍​ឈ្មោះ​ដែល​ត្រូវ​បាន​គោរព​​នៅ​ក្នុង​សហគមន៍​ច្បាប់​ថា​ជា​អ្នក​តស៊ូ​មតិ​ខ្លាំង​ក្លា​ម្នាក់​ដើម្បី​អ្នក​ទន់​ខ្សោយ​។ សម្រាប់​រាល់​កូន​ក្តី​ទាំង​អស់ លោក​ផ្តល់​​ការ​យក​ចិត្ត​ទុក​ដាក់​​ភ្លាមៗ​​និង​ផ្ទាល់​ខ្លួន​​រួម​ជា​មួយ​ការ​​ផ្តល់​ការ​ណែ​នាំ​ត្រង់​ៗ​និង​ស្មោះ​ត្រង់​។  

ខណៈ​ការ​​ប្រឈម​មុខ​បទ​ចោទ​ប្រកាន់​ព្រហ្មទណ្ឌ​ ឬ​ត្រូវ​ការ​​មេ​ធាវី​ផ្នែក​ធុរកិច្ច​/​រដ្ឋ​ប្បវេណី​​អាច​ជា​បទ​ពិសោធន៍​លើស​លុប​មួយ​ អ្នក​អាច​មាន​អារម្មណ៍​ដូច​ជា​អ្នក​ចម្បាំង​​តែ​ម្នាក់​ឯងក្នុង​ការ​​ទទួល​បន្ទុក​​ការ​ងារ​ធំ​មួយ​។ ​សមរភូមិ​អាច​ហាក់​បី​ដូច​ជា​​មាន​តែ​ម្ខាង​និង​អយុត្តិធម៌​ ប៉ុន្តែ​ដោយ​ការ​ទទួល​បាន​នូវ​មេ​ធាវី​ដែល​មាន​បទ​ពិសោធន៍​​នៅ​ខាង​អ្នក​ ​អ្នក​អាច​កែ​ប្រែ​​​ភាព​លំបាក​នេះ​។ យើង​អនុវត្ត​បទ​ពិសោធន៍​រាប់​ទសវត្សរ៍​​ដើម្បី​ការ​ពារ​អ្នក​និង​បំពេញ​តម្រូវ​ការ​​របស់​អ្នក។ ​អ្នក​អាច​ពឹង​ផ្អែក​លើ​មេ​ធាវី​របស់​​យើង​​ជា​អ្នក​តស៊ូ​មតិ​​ដែល​មិន​រារែកនៅ​ក្នុង​ការ​ការ​ពារ​អ្នក​។ យើង​ផ្តល់​នូវ​តម្លៃសេវា​​សម​រម្យ​។ យើង​មាន​ទី​តាំង​នៅ​រាជ​ធានី​ភ្នំ​ពេញ ប្រទេស​កម្ពុជា​។ ​

សូម​រៀប​ចំ​ការ​ប្រឹក្សា​យោបល់​ដោយ​ឥត​គិត​ថ្លៃ​តាម​រយៈ​ការ​ទូរស័ព្ទ​​មក​មេ​ធាវី​ ជុន វាសនា តាម​ទូរស័ព្ទលេខ 077 21 88 85 / 015 33 93 88 ​ឬ​តាម​អ៊ីម៉ែល info@cvnlawyer.com

ព័ត៌មានចុងក្រោយ
May 6, 2017
Click here to View or Download
May 4, 2017
១-សញ្ញាណទូទៅ             បុគ្គលនីមួយៗទោះជារូបវន្តបុគ្គលក្...
May 4, 2017
ផ្នែកទី ១. បេសកកម្មរបស់មេធាវី            មេធាវីជាតួអង្គមួយដែ...
Featured Video Featured Video Featured Video Featured Video Featured Video Featured Videos