អំពីយើង

CVN Law Office and Consultants ជា​ក្រុម​ហ៊ុន​ច្បាប់​មួយ​នៅ​រាជ​ធានី​ភ្នំ​ពេញ​​ធ្វើ​ពលិកម្ម​ក្រោក​ឈរ​​តស៊ូ​ដើម្បី​សិទ្ធិ​របស់​ប្រជា​ពល​រដ្ឋ​គ្រប់​រូប​។ យើង​ការ​ពារ​បណ្តឹង​​ព្រហ្មទណ្ឌ បណ្តឹង​រដ្ឋ​​ប្បវេណី​ទូទៅ​ ធុរកិច្ច​និង​​ទ្រព្យសម្បត្តិ​វិនិយោគ។

ការិយាល័យ​ច្បាប់ CVN Law Office យក​បទ​ពិសោធន៍​ផ្នែក​ច្បាប់​ជាង​១៥​ឆ្នាំ​​ទៅ​អនុវត្ត​។ ប្រវត្តិ​សវនាការ​រឹង​រាំនិង​កេរ្តិ៍​​​ឈ្មោះ​ដែល​ត្រូវ​បាន​គោរព​យ៉ាង​ល្អ​​របស់​លោក​នៅ​ក្នុង​សហគមន៍​ច្បាប់​​បាន​​ធ្វើ​ឲ្យ​លោក​​ក្លាយ​ជា​អ្នក​ដឹក​នាំ​​ម្នាក់​ក្នុង​វិជ្ជា​ជីវៈ​នេះ​។ ​ក្រៅ​ពី​ការ​ជួយ​កូន​ក្តី​រាប់​មិន​អស់​​ក្នុង​រយៈ​កាល​ជា​ច្រើន​ឆ្នាំ​កន្លង​មក​នេះ​។ 

CVN Law Office and Consultants យើង​ផ្តល់​​នូវ​គុណ​សម្បត្តិ​មួយ​ចំនួន​​ដែល​អ្នក​ទំនង​ជា​មិន​អាច​រក​បាន​នៅ​ក្រុម​ហ៊ុន​ធំៗ​។ ​មេ​ធាវី​របស់​យើង​នឹង​ធ្វើ​ការ​ផ្ទាល់​ជា​មួយ​អ្នក​​គ្រប់​ដំណាក់​កាល​នៃ​សំណុំ​រឿង​របស់​អ្នក​។ យើង​ផ្តល់​នូវ​សេវា​លឿន​និង​ធ្វើ​ដោយ​ផ្ទាល់​ដៃ​។ ​អ្នក​នឹង​ទទួល​បាន​នូវ​ការ​យក​ចិត្ត​ទុក​ដាក់​​និង​ធ្វើ​ការ​វាយ​តម្លៃ​អ្វី​ដែល​រំពឹង​ទុក​។ យើង​ជឿ​ថា​វិធី​សាស្រ្ត​ស្មោះ​ត្រង់​គឺសំខាន់​ណាស់​សម្រាប់​ជួយ​អ្នក​​ឲ្យ​ធ្វើ​ការ​សម្រេច​ចិត្ត​ត្រឹម​ត្រូវ​។  ​

ប្រវត្តិ​របស់​លោក ជុន វាសនា

ក្នុង​ឆ្នាំ​១៩៩២ លោក​បាន​ចាក​ចេញ​ពី​ផ្ទះ​មក​សិក្សា​នៅ​រាជ​ធានី​ភ្នំ​ពេញក្នុង​ក្តីសុបិនចង់​ធ្វើ​ការ​ងារ​ក្នុង​វិស័យ​ច្បាប់​​និង​សេដ្ឋ​កិច្ច​​ដែល​អាច​កសាង​សមត្ថ​ភាព​ឆ្ពោះ​ទៅ​រក​ការ​សម្រេច​​ក្តី​សុបិន​របស់​​លោក។

ការ​អប់​រំ​

ក្នុង​ឆ្នាំ​២០០០ លោក​បាន​បញ្ចប់​ការ​សិក្សា​​ជំនាញ​ច្បាប់​ នៅ​សាកល​វិទ្យាល័យ​ន័រ​តុន​

ក្នុង​ឆ្នាំ​២០១០​ លោក​បាន​បញ្ចប់​ការ​សិក្សាអនុបណ្ឌិត​ច្បាប់​នៅ​សាកល​វិទ្យាល័យ​ភូមិន្ទ​​នីតិសាស្រ្ត​ និង​វិទ្យាសាស្រ្ត​សេដ្ឋ​កិច្ច​

បទ​ពិសោធន៍​ការ​ងារ​៖​

ពី​ឆ្នាំ​១៩៩៣​‑២០០២ ជា​មន្រ្តី​នៅ​នគរ​បាល​អន្តរជាតិ​(Interpol) ទំនាក់​ទំនង​អន្តរជាតិ ដូចជា​បទ​ល្មើស​អន្តរជាតិ​ និង​​ឧក្រិដ្ឋ​ជន​ឆ្លង​ដែន​ទូទាំង​ពិភព​លោក​។ បាន​ចូល​រួម​សិក្ខា​សាលា​នានា​ និង​ទទួល​បាន​​ការ​បញ្ជាក់​និយ័ត​កម្មក្នុង​ផ្នែក​ស្រាវ​ជ្រាវ Customer Criminal ។

 ពី​ឆ្នាំ​១៩៩៧‑២០០២ លោក​ជា​ជំនួយ​ការ​ច្បាប់​នៅ​ការិយាល័យ​ច្បាប់​​របស់ ជុង អ៊ីវ​ហេង (Chong EavHeng)​ ID លេខៈ ០៤២

ពី​ឆ្នាំ​២០០២‑២០០៤ លោក​ជា​ជំនួយ​ការ​ច្បាប់​​ក្នុង​ផ្នែក​ច្បាប់​ព្រហ្មទណ្ឌ​និង​ច្បាប់​ពាណិជ្ជ​កម្ម​នៅ​សាខា​ការិយាល័យ​ច្បាប់​ ជូ ចាន់​ធារ៉ា (Chou Chanthyra) ID លេខៈ ០៧០ ចុះ​បញ្ជី​ពាណិជ្ជ​កម្ម ​រៀប​ចំ​ឯក​សារ​វិនិយោគ​ក្នុង​ការ​ទិញ លក់​ ការ​ជួល​​និង​ផ្ទេរ​​អចលនទ្រព្យ ការ​លក់​ហ៊ុន និង​​ការ​ទទួល​មរត​អត្ត​ឃាត​។

 

ពី​ឆ្នាំ​២០០៤‑បច្ចុប្បន្ន

មេ​ធាវី​ ជុន ​កាន់​IDលេខៈ ​ ៣៣៧ ជា​ម្ចាស់​ការិយាល័យ​ច្បាប់ CVN law office and Consultants និង​ជា​សមាជិក​គណៈ​មេធាវី​​នៃ​ព្រះ​រាជា​ណា​ចក្រ​កម្ពុជា​​ និង​ទទួល​បាន​ជោគ​ជ័យ​​ក្នុង​​ការ​ការ​ពារ​ផ្នែក​ច្បាប់​ជា​ច្រើន​ និង​​តំណាង​កូន​ក្តី​ទាំង​ក្នុង​រឿង​រដ្ឋ​ប្បវេណី និង​ព្រហ្មទណ្ឌ​ ​ធុរកិច្ច ​សកម្ម​ភាព​ផ្សា​ភ្ជាប់​​ជា​មួយ​​សាលា​នៅ​ក្នុង​វិស័យ​ទាំង​អស់​​នៃ​សាលា​ឧទ្ធរណ៍​ តុលាការ​កំពូល និង​ស្ថាប័ន​នានា​ក្នុង​ប្រទេស​កម្ពុជា​។ 

ព័ត៌មានចុងក្រោយ
May 6, 2017
Click here to View or Download
May 4, 2017
១-សញ្ញាណទូទៅ             បុគ្គលនីមួយៗទោះជារូបវន្តបុគ្គលក្...
May 4, 2017
ផ្នែកទី ១. បេសកកម្មរបស់មេធាវី            មេធាវីជាតួអង្គមួយដែ...
Featured Video Featured Video Featured Video Featured Video Featured Video Featured Videos