ការទាមទារ និងការរួមបញ្ចូលក្នុងបណ្ដឹង 29.12.2016PP
១.សកម្មភាពបណ្ដឹងរដ្ឋប្បវេណី ត្រូវធ្វើឡើងតាមរូបភាពជាការទាមទារ ការអះអាង និង ការបញ្ជាក់ តាមរយៈពាក្យបណ្ដឹងទៅតុលាការរដ្ឋប្បវេណី។ ការទាមទារ គឺជាការកំណត់អំពីសិទ្ធិរបស់បុគ្គលណាមួយ ដែលត្រូវបានបុគ្គលម្នាក់ទៀតបំពាន ឬទំនាក់ទំនងគតិយុត្តនោះអាចសម្រេចទៅបានលុះត្រាតែមានអន្តរាគមន៍របស់តុលាការ។ ការអះអាង គឺជាការបរិយាយ អំពីអង្គហេតុកកើតសិទ្ធិ ឬអង្គហេតុតវ៉ា ជាអាទិ៍ ដើម្បីគាំទ្រការទាមទារ ឬរំលត់ការទាមទារដែលត្រូវបានកំណត់រួចជាស្រេចនៅក្នុងច្បាប់សារធាតុ។ ការបញ្ជាក់ គឺជាការផ្ទៀងផ្ទាត់ ឬការកំណត់ការអះអាងទៅលើអង្គហេតុដោយភស្ដុតាង។